ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥
លោកស្រី ខឹម កែវលក្ខិណា ប្រធានការិយាល័យលទ្ធកម្ម និងលោក ស៊ឹម វិចិត្រ អនុប្រធានការិយាល័យលទ្ធកម្ម បានចូលរួមបើកសំណើដេញថ្លៃចំនួន ០២ គម្រោង ៖
១.ការងារជួសជុល និងស្តារប្រឡាយត្រពាំងកែស ចំនួន ០១ខ្សែ ប្រវែង ១,៥០០ម៉ែត្រ (ទទឹងបាតក្រោម ០២ម៉ែត្រ) និងសាងសង់លូទោលកាត់ប្រឡាយ ០២កន្លែង មានប្រវែង ១៤ម៉ែត្រ (ក្នុងនោះលូមុខកាត់ ០១ម៉ែត្រ មានប្រវែង ០៧ម៉ែត្រ និងស្លាបបេតុងអមសងខាងមុខក្រោយមានប្រវែង ០៧ម៉ែត្រ) ស្ថិតនៅឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ
២.ការងារជួសជុល និងស្តារប្រឡាយត្រពាំងឬស្សី ចំនួន ០១ខ្សែរ ប្រវែង ១,២៩០ម៉ែត្រ (ទទឹងបាតក្រោម ០២ម៉ែត្រ) និងសាងសង់ លូទោលកាត់ប្រឡាយ ០៣កន្លែង មានប្រវែង ១៤ម៉ែត (ក្នុងនោះលូមុខកាត់ ១ម៉ែត្រ មានប្រវែង ០៧ម៉ែត្រ និងស្លាបបេតុងអមសងខាងមុខក្រោយមានប្រវែង ០៧ម៉ែត្រ) ស្ថិតនៅឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ
របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ។